សម្តេចតេជោ ហ៊ុន សែន ប្រាប់សមាជិកសភាប្រទេសមកពីអឺរ៉ុបថា ការប្រើទណ្ឌកម្មដោយដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ជាការបង្កើតកំហុសទី៣ លើកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់សមាជិកសភាប្រទេសអៀកឡង់ ដែលជាប្រទេសសមាជិកសហគមអឺរ៉ុបថា កុំព្យាយាមបង្កើតកំហុសជាលើកទី៣មកដល់ប្រទេសកម្ពុជា តាមរយៈការដាក់ទណ្ឌកម្មដោយដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) សម្រាប់ទំនិញរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកទង្វើរបស់សហគមន៍អឺរ៉ុប កំពុងយកប្រជាពលរដ្ឋខ្មែរជាង ១៦លាននាក់ទៅធ្វើជាចំណាប់ខ្មាំង។ សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងបែបនេះក្នុងពេលសម្តេចអនុញ្ញាតឲ្យលោក អេនដា ផាទ្រីក ខេននី (Enda Patrick Kenny) សមាជិកសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋអៀកឡង់ ចូលជួបពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩នេះ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ច្រើនពីទុក្ខលំបាករបស់ប្រទេសកម្ពុជាពីអតីតកាលទម្រាំនឹងឈានមកដល់ដំណាក់កាលមានការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់សមាជិកសភាប្រទេសអៀកឡង់ថា សហគមន៍អឺរ៉ុបមិនគួរសាងកំហុសជាលើកទី៣មកលើប្រទេសកម្ពុជានោះឡើយ។ កំហុសលើកទី៣របស់អឺរ៉ុប ដែលសម្តេចសម្តៅដល់នោះ គឺការព្យាយាមប្រើយន្តការដកប្រព័ន្ធអនុគ្រោះពន្ធទំនិញរបស់កម្ពុជានាំទៅកាន់សហគមន៍អឺរ៉ុប ដើម្បីដាក់ទណ្ឌកម្មលើកម្ពុជា។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា … Continue reading សម្តេចតេជោ ហ៊ុន សែន ប្រាប់សមាជិកសភាប្រទេសមកពីអឺរ៉ុបថា ការប្រើទណ្ឌកម្មដោយដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ជាការបង្កើតកំហុសទី៣ លើកម្ពុជា